
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ

ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ













ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តជូនដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារកងកម្លាំងដែលកំពុងជួបការលំបាកចំនួន ២០០គ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។


ស្ទឹងត្រែង៖ ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តស្ទឹងត្រែង ដោយមិនគិតប្រាក់។


នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ថវិកាគោលនយោបាយរបបសន្តិសុខសង្គម ជូនដល់គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពមន្ត្រីរាជការស៊ីវិល សរុបចំនួន ៥គ្រួសារ។


ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនកម្មករ ដែលកំពុងបំពេញការងារសាងសង់អគារ និងធ្វើផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន ប្រមាណជាង ៥០នាក់។
