ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 បានវិវត្តទៅជាព្យុះសង្ឃរា និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក​(Maysak)T2610 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។ សូមបញ្ជាក់ថាឈ្មោះព្យុះ ម៉ៃស័ក ជាឈ្មោះរបស់កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ព័ត៌មានពាក់ព័ន្ធ

សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

(វិដេអូ) សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ
សេចក្តីជូនដំណឹង
(វិដេអូ) សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះថែមទៀតនៅត្រឹមកម្ពស់១៣,៥០ម៉ែត្រ
សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះថែមទៀតនៅត្រឹមកម្ពស់១៣,៥០ម៉ែត្រ
(កំពង់ចាម) អស់ជាច្រើនថ្ងៃទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះជាប់ៗគ្នា ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,០៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១២,៣៧ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
(កំពង់ចាម) នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥៤ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១២ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ខេត្តកំពង់ចាមទទួលបានទឹកភ្លៀងតិច ឫច្រើននៅទូទាំងខេត្ត ខណៈដែលទឹកទន្លេមិនឡើង មិនស្រក(ទឹកនឹង)
សេចក្តីជូនដំណឹង
ខេត្តកំពង់ចាមទទួលបានទឹកភ្លៀងតិច ឫច្រើននៅទូទាំងខេត្ត ខណៈដែលទឹកទន្លេមិនឡើង មិនស្រក(ទឹកនឹង)
កំពង់ចាម៖ ស្ថានភាពអាកាសធាតុនៅថ្ងៃម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើន នៅទូទាំងខេត្តកំពង់ចាម និងមានផ្គរ ខ្យល់បក់ខ្លាំងទៅតាមទីកន្លែងនីមួយៗ។ ជាមួយគ្នានេះបើតាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាគឺមានភ្លៀងធ្លាក់នៅតាមបណ្តាស្រុក/ក្រុង ទូទាំងឃុំ/សង្កាត់ ក្នុងខេត្តកំពង់ចាមដោយស្រុក/ក្រុងខ្លះមានដង់ស៊ីតេទឹកភ្លៀងតិច ឫច្រើនប៉ុណ្ណោះ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេន១១ នៅវត្តជ័យមង្គល (វត្តកំភុន) ស្រុកសេសាន
សកម្មភាពថ្នាក់ដឹកនាំ

លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេន១១ នៅវត្តជ័យមង្គល (វត្តកំភុន) ស្រុកសេសាន

ស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយស្រុកសេសាន និងអាជ្ញាធរមូលដ្ឋានស្រុកសេសាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេន១១ នៅវត្តជ័យមង្គល ហៅវត្តកំភុន ដែលស្ថិតនៅក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងចែកអំណោយជូនភ្នាក់ងារអ្នកអនាម័យ ៣០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពអាជ្ញាធរ

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងចែកអំណោយជូនភ្នាក់ងារអ្នកអនាម័យ ៣០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាក្រុងស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តជូនដល់បងប្អូនអ្នកអនាម័យក្នុងក្រុងស្ទឹងត្រែង ចំនួន ៣០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរ។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អាជ្ញាធរខេត្តស្ទឹងត្រែង ចែកអំណោយជូនអតីតយុទ្ធជន និងនិវត្តជន ២០០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពអាជ្ញាធរ

អាជ្ញាធរខេត្តស្ទឹងត្រែង ចែកអំណោយជូនអតីតយុទ្ធជន និងនិវត្តជន ២០០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តជូនដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារកងកម្លាំងដែលកំពុងជួបការលំបាកចំនួន ២០០គ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងពីការរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងពីការរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ស្ទឹងត្រែង៖ ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តស្ទឹងត្រែង ដោយមិនគិតប្រាក់។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត