![សន្ទនាភ្នំត្បែង [PODCAST] #1 ៖ ស្តីពីការអនុវត្តគម្រោង "មូលនិធិឃុំ សង្កាត់"](/_next/image?url=https%3A%2F%2Fcmp.obsv3.kh-gov-1.mptccloud.gov.kh%2Fuploads%2F1be1b679-6b6d-4131-9526-c836f13ee524.webp&w=3840&q=75)
សន្ទនាភ្នំត្បែង [PODCAST] #1 ៖ ស្តីពីការអនុវត្តគម្រោង "មូលនិធិឃុំ សង្កាត់"
តើដំណើរការនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ មានលក្ខណៈយ៉ាងដូចម្តេច?
![សន្ទនាភ្នំត្បែង [PODCAST] #1 ៖ ស្តីពីការអនុវត្តគម្រោង "មូលនិធិឃុំ សង្កាត់"](/_next/image?url=https%3A%2F%2Fcmp.obsv3.kh-gov-1.mptccloud.gov.kh%2Fuploads%2F1be1b679-6b6d-4131-9526-c836f13ee524.webp&w=3840&q=75)
តើដំណើរការនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ មានលក្ខណៈយ៉ាងដូចម្តេច?






![សន្ទនាភ្នំត្បែង [PODCAST] #ភាគបញ្ចប់ ៖ ស្តីពីការបំភ្លឺជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងការបំបែកឯកតាគម្រោង!](/_next/image?url=https%3A%2F%2Fcmp.obsv3.kh-gov-1.mptccloud.gov.kh%2Fuploads%2Fb4f392ce-734a-43e9-9a18-02bb7e780756.webp&w=3840&q=75)

![សន្ទនាភ្នំត្បែង [PODCAST] #2 ៖ ស្តីពីនីតិវិធីនៃការរៀបចំសំណើគម្រោង និងការធ្វើលទ្ធកម្មអភិវឌ្ឍន៍មូលដ្ឋាន!](/_next/image?url=https%3A%2F%2Fcmp.obsv3.kh-gov-1.mptccloud.gov.kh%2Fuploads%2F5c9711e5-8550-48be-a849-7901db4f49ae.webp&w=3840&q=75)




នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ ដើម្បីរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលគ្រោងនឹងប្រព្រឹត្តទៅនាអំឡុងសប្តាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


(ស្ទឹងត្រែង)៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ គម្រោង «ពន្លកសតវត្សថ្មី» ស្ថិតក្រោមការអនុវត្តរបស់ «កម្មវិធីមនសិការល្អ» បានឈានជើងមួយជំហានយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យអប់រំ ដោយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់កុំព្យូទ័រទំនើប សម្រាប់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង។


នារសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក នៃអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ។


នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងសំបុក ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត។
