
កិច្ចសម្ភាសន៍រវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ដើម្បីសិក្សាស្រាវជ្រាវ ស្ដីពីតម្រូវការនៃការធ្វើសមាហរណកម្មទៅក្នុហសហគមន៍ និងបទពិសោធន៍របស់ស្រ្ដីពលករទេសន្ដរប្រវេសន៍ដែលវិលត្រឡប់មកកម្ពុជាវិញដោយមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើនៅសាលប្រជុំសន្តិភាព សាលាខេត្តបន្ទាយមានជ័យ។











