
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រ វេរភត្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
ស្ទឹងត្រែង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីរាប់បាត្រ វេរភត្ត និងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរសន្តិសុខ ១០៤ (មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឱកាសថ្ងៃបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។











