
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ចុះពិនិត្យប្រភពទឹកអូរបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកលើប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋានរួមមាន មេឃុំ មេភូមិ ព្រមទាំងគណៈកម្មការគ្រប់គ្រងទឹកសហគមន៍ បានចុះពិនិត្យទីតាំងប្រភពទឹកអូរបន្ថែម ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។








