
ឯកឧត្តម សុខ លូ នាំយកអំណោយរបស់សម្តេចបវរធិបតីផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៥០គ្រួសារនៅស្រុកសង្កែ
បាត់ដំបង៖នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារស្បៀងបន្ទាន់ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៥០គ្រួសារក្នុងឃុំអូរដំបង២ និងឃុំកំពង់ព្រះ ស្រុកសង្កែ។











