
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយស្តីពី ការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការ ដើម្បីផ្ទេរកន្លែងការងារមកបំពេញតម្រូវការនៅរាជធានីភ្នំពេញ
ឯកឧត្តម ប៊ុន ផេង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំការប្រឡងផ្ទៃក្នុងនេះ ដែលជាយន្តការប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង៖ឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដោះស្រាយបញ្ហាកង្វះខាតគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសារការកើនឡើងយ៉ាងរហ័សនៃចំនួនសិស្ស។











