
អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ និងសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទតាមដងទន្លេសាប ក្នុងខេត្តសៀមរាប
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយអំពីច្បាប់ និងសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្ត ដើម្បីការពារត្រីមេពូជ និងធានានិរន្តរភាពធនធានជលផល ដែលការចុះផ្សព្វផ្សាយនេះ ធ្វើឡើងនៅវត្ដកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង។











