
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ នៅសង្កាត់ស្វាយប៉ោ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង
បាត់ដំបងៈ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោក លាង វាសនា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងបាត់ដំបង បានចាត់ក្រុមការងារអនុសាខាដឹកនាំដោយ លោក នូ ចំរើន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី អញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយ របស់សប្បុរជនតាមរយៈអនុសាខា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះចំនួន ១ខ្នង កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។











