
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងលើកកម្ពស់សាមគ្គីភាព
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម













ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦នេះ លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដោយបានរាប់បាត្រ វេរភត្តាហារ និងប្រគេនបច្ច័យចង្ហាន់ដល់ព្រះសង្ឃ ជាមួយបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅវត្តពោធិសែនជ័យ (ហៅវត្តកញ្ចាញគោក) ស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


ស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបន្តចុះសួរសុខទុក្ខ ជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលកំពុងឈរជើងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ។


ខេត្តស្ទឹងត្រែង៖ មន្ទីរពេទ្យខេត្តស្ទឹងត្រែង បានចេញលិខិតបំភ្លឺព័ត៌មានជូនសាធារណជន ពាក់ព័ន្ធនឹងករណីមរណភាពរបស់បុរសជាអ្នកជំងឺម្នាក់ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅភូមិស្រែស្ពៃ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។


ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលកំពុងបំពេញភារកិច្ចឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមគោលដៅចំនួន៧ ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់។
