ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារខេត្តបាត់ដំបង ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ស្រូវជិត ១០ ម៉ឺនហិកតា និងផ្លូវជាង ១,០០០ គីឡូម៉ែត្រ រងផលប៉ះពាល់
បាត់ដំបង៖ គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ គ្របដណ្តប់លើ ១៤ ក្រុង-ស្រុក (៨១ ឃុំ-សង្កាត់) បង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត។


គ្រោះធម្មជាតិ
ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពទឹកជំនន់
បាត់ដំបង៖ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង និងសង្កាត់ បានបន្តការតាមដានស្ថានភាពទឹកជំនន់ នៅតាមបណ្ដាសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ធ្វើការតាមដាន មានគោលបំណងក្នុងការត្រៀមខ្លួនគ្រប់លក្ខណៈ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើង ។


សកម្មភាពថ្នាក់ដឹកនាំ
ពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ស្រុករតនៈមណ្ឌល
បាត់ដំបង៖ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋាលេខាធិការ និងជាតំណាងឯកឧត្តម ថោក ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ការចុះពិនិត្យនេះ មានការចូលរួមពីរដ្ឋបាលស្រុក និងក្រុមការងារបច្ចេកទេស នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។


សន្ទនាមតិ
ពិធីបុណ្យកាន់បិណ្ឌ
ប្រធានបទ៖ ពិធីបុណ្យកាន់បិណ្ឌ


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកគាស់ក្រឡ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវកៅស៊ូ ២ខ្សែ ដោយសារជំនន់ទឹកភ្លៀង
រដ្ឋបាលស្រុកគាស់ក្រឡ សូមជូនដំណឹងថា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសារស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងស្រុក បណ្តាលឱ្យទឹកហូរខ្លាំងច្រោះដាច់ផ្លូវកៅស៊ូ មិនអាចធ្វើដំណើរឆ្លងកាត់បានចំនួន ២ ទីតាំង៖


គ្រោះធម្មជាតិ
ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ
លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង ៖ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ។ ឃុំនៅផ្នែកខាងក្រោមរួមមាន ឃុំអន្លង់រុន ជ្រៃ អូរតាគី ស្រុកថ្មគោល មេត្តាមានការប្រុងប្រយ័ត្នខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកមោងឫស្សី ដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥
រដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ដឹកនាំដោយលោក ទុន សុផន អភិបាលស្រុកមោងឫស្សី បាននាំមន្ត្រី និងក្រុមការងារចូលរួមដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥។ ការងារនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់សោភ័ណភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅ ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ។


សេចក្តីប្រកាសព័ត៌មាន
ច្បាប់ការតព្វកិច្ច យោធា រាជរដ្ឋាភិបាល ចាប់ផ្ដើមពីខែតុលាឆ្នាំ២០២៦ខាងមុខនេះ
រដ្ឋបាលស្រុកបានណន់ ខេត្តបាត់ដំបង បានជូនដំណឹង ស្ដីពី ការដាក់ពាក្យសុំចូល បំពេញកាតព្វកិច្ចយោធា សម្រាប់យុវជនស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធា ដែលចាប់ផ្ដើម ចែកពាក្យ ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២៦ ខាងមុខនេះតទៅ នៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកបាណន់ខេត្តបាត់ដំបង៕


គ្រោះធម្មជាតិ
មន្ត្រីជំនាញថាប៉ែកខាងលើស្ទឹងសង្កែថមថយទឹកភ្លៀងហើយ អាចពីរថ្ងៃទៀតជំនន់ស្ទឹងសង្កែនឹងស្រកចុះបើមិនមានភ្លៀងបន្ថែម
បាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់ ១៤,២០ ម៉ែត្រ កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈកម្រិតប្រកាសអាសន្នមានត្រឹម ១៣,៥០ ម៉ែត្រ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបង្ហាញថា កម្រិតទឹកភ្លៀងនៅផ្នែកខាងលើស្ទឹងសង្កែបានថយចុះ ហើយបើគ្មានភ្លៀងបន្ថែម ទឹកនឹងស្រកចុះក្នុងរយៈពេលពីរថ្ងៃទៀត។


អប់រំ និងកីឡា
ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប និទ្ទេស A
សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានជាប់និទ្ទេស A ចំនួន ៩០ នាក់ (ស្រី ៤៣ នាក់) ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ។


គ្រោះធម្មជាតិ
ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ
ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ម៉េតរ៉ា វីចិត្រសុខ លូ អញ្ជើញចូលរួមពិធីរាប់បាត្របុណ្យកាន់បិណ្ឌវេនទី១ របស់រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉េតរ៉ា វីចិត្រសុខ លូ បានអញ្ជើញចូលរួមពិធីរាប់បាត្របុណ្យកាន់បិណ្ឌវេនទី១ របស់រដ្ឋបាលខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប។

