ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត ចាន់ សុភា នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំអង្គរបាន ស្រុកកងមាស
(កំពង់ចាម) នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយឃុំអង្គរបាន បានដឹកនាំសមាជិក សមាជិកា នៃក្រុមការងារ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទាំង៣ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដែលមានទីតាំងស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន។


ការអភិវឌ្ឍ
ទិដ្ឋភាព អំឡុងពេលស្ថាបនា និងក្រោយពេលស្ថាបនារួចរាល់ កំណាត់ផ្លូវជាតិលេខ៧ នៅផ្លូវបំបែកត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម៖ ផ្លូវបំបែកត្រើង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាចំណុចប្រសព្វដ៏សំខាន់មួយនៃកំណាត់ផ្លូវជាតិលេខ៧ ពេលនេះបានប្រែមុខមាត់ថ្មីយ៉ាងស្រស់ស្អាត និងមានរបៀបរៀបរយ បន្ទាប់ពីដំណើរការស្ថាបនាត្រូវបានបញ្ចប់ជាស្ថាពរ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទំនប់ទឹកស្រោចស្រប ក្នុងស្រុកបាធាយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក ស្រោចស្រប ពោធិតាត្រេស ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។


សន្តិសុខសង្គម
លេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម ចុះណែនាំការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក នៅតាមក្រុង-ស្រុក
កំពង់ចាម៖ ដោយទទួលបានការអនុញ្ញាតពីប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ខេត្ត បានចុះរៀបចំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកនៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក ឡើងវិញ នៅទូទាំងខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ព្យុះសង្ឃរា Dolphin បន្តបង្កើនឥទ្ធិពលលើខ្យល់មូសុងនិរតី៖ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ រហូតដល់ថ្ងៃទី៥ ខែសីហា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីបច្ចុប្បន្នភាពស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើដែនសមុទ្រកម្ពុជា។


នយោបាយ
(vIdeo) លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ
លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រយុទ្ធគ្នាពីរលើករវាងប្រទេសជិតខាងទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ នេះបើយោងតាមការកាលពីថ្លែងនៅថ្ងៃសុក្រ បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនដែលមានវិវាទ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតទ្វារទឹក «ទំនប់កែប្រែ» និងត្រៀមជួសជុលឡើងវិញជាបន្ទាន់
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃសំណង់ទ្វារទឹក «ទំនប់កែប្រែ» ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ដែលបានរងការបាក់ស្រុតមុខឈ្នាងទ្វារទឹកម្ខាងដោយសារគ្រោះធម្មជាតិ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់
(កំពង់ចាម) ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម លោកជំទាវតំណាងព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


នយោបាយ
លោក ពូន រុន នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋខ្វះខាត ១០គ្រួសារ និងផ្ដល់អំពូលសូឡាដល់សាលារៀន ក្នុងឃុំដងក្ដារ
(កំពង់ចាម) លោក ពូន រុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដងក្ដារ ស្រុកស្ទឹងត្រង់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិថ្មី ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។


សកម្មភាពអាជ្ញាធរ
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងគ្រួសារ រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង ៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះមាតាបិតា
ខេត្តប៉ៃលិន៖ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ បានរួមសាមគ្គីគ្នារៀបចំ ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនចំពោះ ឧបាសក សោម ម៉ុន និង ឧបាសិកា លឹម វួចឡែង ដែលជាមាតាបិតាបង្កើត និងជាជីដូនជីតា។ ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅផ្ទះពិធីបុណ្យ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សន្តិសុខសង្គម
(Video) : យុវតីជនជាតិសឹង្ហបូរី ធ្វើដំណើរមកកម្ពុជា គឺមិនមានជាប់ពាក់ព័ន្ឋនឹងបទល្មើសណាមួយទេ
យុវតីជនជាតិសឹង្ហបូរីបានសុំចេញវិដេអូឃ្លីបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបញ្ជាក់ប្រាប់ដល់ពិភពលោកថាគឺមិនមានជាប់ពាក់ព័ន្ឋនឹងបទល្មើសណាមួយទេ។ គាត់ចូលមកដោយស្ម័គ្រចិត្តនិងស្រឡាញ់ប្រទេសកម្ពុជា(ដោយមិនបានប្រាប់ដំណឹង ឱពុក ម្ដាយគាត់ជាមុន )។
A young Singaporean woman has requested to record a video statement at the Phnom Penh Municipal Police Headquarters to inform the world that she is not involved in any criminal offense.
She stated that she came to Cambodia voluntarily because she loves the country. However, she traveled to Cambodia without informing her parents in advance.


ការអភិវឌ្ឍ
អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការកសាងសមិទ្ធិផលនានា នៅតំបន់ព្រំដែន ខេត្តប៉ៃលិន
ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារជាច្រើនទៀត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការកសាងសមិទ្ធិផលនានា នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមិទ្ធិផលទាំងនោះ កំពុងតែដំណើរការកសាង ដែលរួមមានៈ ក្លោងទ្វារច្រកទ្វារអន្តរជាតិព្រំ ទីធ្លារចំណតរថយន្ត ផ្លូវថ្នល់ដ៏ធំទូលាយ និងសួនច្បារ ដើមផ្កាលម្អរ ជាដើម។

