
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រុមការងារលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តរៀបចំព្រឹត្តិការណ៍ និងទិវាអន្តរជាតិជនជាតិដើមភាគតិច នៅក្នុងខេត្តស្ទឹងត្រែង
នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោក ទូច គង្គា រួមជាមួយលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍-ទិវា ចំនួន២ រួមមាន៖ - ព្រឹត្តការណ៍ទេសចរណ៍ ក្រោមប្រធានបទ “ សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតងឆ្នាំ២០២៦ ” ដែលព្រឹត្តការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែសីហានេះ នៅទីលានតេជោ-ធិបតី និងវេទិកានាគជ័យ។










