
សិក្ខាសាលាពិគ្រោះយោបល់ លើលទ្ធផលសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន (Early Warning System - EWS) ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងមូលដ្ឋានគោលដៅនៃខេត្តស្ទឹងត្រែង» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរមាស ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។








