
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំពុទ្ធបរិស័ទ កាន់បិណ្ឌវេណទី៧ នៅវត្តជោត្តិញ្ញារាម (វត្តគីឡូ៨)
ស្ទឹងត្រែង៖ ដោយមានសទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ ង៉ែត សុភា ព្រមទាំងបុត្រ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញជាអធិបតី និងចូលរួមដោយផ្ទាល់ក្នុងពិធីកាន់បិណ្ឌវេណទី៧ នៅវត្តជោត្តិញ្ញារាម ហៅវត្តគីឡូ៨ ដែលមានទីតាំងស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។






