
គណបក្សប្រជាជនកម្ពុជាឃុំកំភុន រៀបចំបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំកំភុន អាណត្តិទី៦ ប្រកបដោយតម្លាភាព
(ស្ទឹងត្រែង)៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំការបោះឆ្នោតស្ទាបស្ទង់មុខសញ្ញាបេក្ខជនក្រុមប្រឹក្សាឃុំកំភុន ដើម្បីវាយតម្លៃប្រជាប្រិយភាព សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។











