
លោកស្រី វីន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមវេទិកាពិភាក្សា និងពិធីបិទមហាសន្និបាតបច្ចេកវិទ្យា ហ្វ្រង់កូហ្វូនី (Franco Tech ២០២៦) នៅរាជធានីភ្នំពេញ
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី វីន ស៊ីធួន អភិបាលរងខេត្ត តំណាង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ និងពិធីបិទមហាសន្និបាតបច្ចេកវិទ្យាហ្វ្រង់កូហ្វូនី (Franco Tech ២០២៦) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។







