ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

មន្ទីរពេទ្យកុមារជាតិ និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម ជូនដល់បុគ្គលិកសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពសេវា និងការពារអាយុជីវិតប្រជាពលរដ្ឋ
សុខាភិបាល

មន្ទីរពេទ្យកុមារជាតិ និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម ជូនដល់បុគ្គលិកសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពសេវា និងការពារអាយុជីវិតប្រជាពលរដ្ឋ

ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពេទ្យកុមារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំ និងព្យាបាលជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាលទូទាំងខេត្តស្ទឹងត្រែង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត ម៉េង ឆាយ នាយករងមន្ទីរពេទ្យកុមារជាតិ និងលោកស្រីសាស្ត្រាចារ្យជំនួយ ឃុត សុធីណា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​សិស្សានុសិស្សវិទ្យាល័យព្រះគោ  នៃគម្រោងបង្កើតថ្មីដើម្បីសុខភាពសហគមន៍ខ្ញុំ ផលិតសាប៊ូលាងដៃសម្រាប់ពិពណ៌
អប់រំ និងកីឡា

​សិស្សានុសិស្សវិទ្យាល័យព្រះគោ នៃគម្រោងបង្កើតថ្មីដើម្បីសុខភាពសហគមន៍ខ្ញុំ ផលិតសាប៊ូលាងដៃសម្រាប់ពិពណ៌

ក្រុមសិស្សានុសិស្សមកពីក្លឹបពន្លឺសន្តិភាព ថ្នាក់ទី ១១ នៃវិទ្យាល័យព្រះគោ ក្រោមគម្រោង "មនសិការពលរដ្ឋល្អ" បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតសាប៊ូលាងដៃ ដើម្បីត្រៀមសម្រាប់ពិពណ៌នាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស ឆ្មាំទន្លេ និងក្រុមអភិរក្ស ក្នុងរដូវបិទនេសាទ នៅតំបន់រ៉ាមសារ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស ឆ្មាំទន្លេ និងក្រុមអភិរក្ស ក្នុងរដូវបិទនេសាទ នៅតំបន់រ៉ាមសារ

ស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងក្រុមអភិរក្សត្រីមេពូជ ក្នុងរដូវបិទនេសាទ ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងសហគមន៍ទេសចរណ៍កោះខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត និងលោកជំទាវ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន ១៧ វត្ត ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត និងលោកជំទាវ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន ១៧ វត្ត ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ១៧ វត្ត នៃគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត