
ខេត្តស្ទឹងត្រែងនឹងមានព្រឹត្តិការណ៍ធំៗចំនួន ៦ រាប់ចាប់ពីបុណ្យប្រពៃណី រហូតដល់ខួបការទូតកម្ពុជា-ឡាវ
ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងនឹងមានព្រឹត្តិការណ៍ និងពិធីបុណ្យសំខាន់ៗចំនួន ៦ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៦នេះ ដោយរាប់ចាប់ពីពិធីបុណ្យប្រពៃណី ពិធីជាតិ រហូតដល់ព្រឹត្តិការណ៍ការទូតអន្តរជាតិ។ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ទាំងនេះប្រព្រឹត្តទៅដោយរលូន រដ្ឋបាលខេត្តបានដាក់ចេញការត្រៀមលក្ខណៈ និងបែងចែកភារកិច្ចជូនមន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធ។








