
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល
យុទ្ធនាការនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន: រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

យុទ្ធនាការនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន: រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦













ស្ទឹងត្រែង៖ ដោយមានសទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ ង៉ែត សុភា ព្រមទាំងបុត្រ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញជាអធិបតី និងចូលរួមដោយផ្ទាល់ក្នុងពិធីកាន់បិណ្ឌវេណទី៧ នៅវត្តជោត្តិញ្ញារាម ហៅវត្តគីឡូ៨ ដែលមានទីតាំងស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


ស្ទឹងត្រែង៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការវិនិយោគខេត្ត និងក្រុមការងារសម្របសម្រួលការអនុវត្តកម្មវិធីជំរុញការវិនិយោគខេត្តភូមិភាគឦសាន នៅខេត្តស្ទឹងត្រែង។


ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងនឹងមានព្រឹត្តិការណ៍ និងពិធីបុណ្យសំខាន់ៗចំនួន ៦ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៦នេះ ដោយរាប់ចាប់ពីពិធីបុណ្យប្រពៃណី ពិធីជាតិ រហូតដល់ព្រឹត្តិការណ៍ការទូតអន្តរជាតិ។ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ទាំងនេះប្រព្រឹត្តទៅដោយរលូន រដ្ឋបាលខេត្តបានដាក់ចេញការត្រៀមលក្ខណៈ និងបែងចែកភារកិច្ចជូនមន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធ។


ស្ទឹងត្រែង៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។
