
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន គ្រប់មន្ទីរ អង្គភាព ស្ថាប័ន និងភ្នាក់ងារ ហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៃភូមិកោះជ្រើម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យយោងខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការ បិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដីដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិ កម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមកក្នុងភូមិខាងលើ។









