
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះបំពេញបេសកកម្ម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឺងត្រែង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង។









