
គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយសេចក្តីណែនាំ ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំយ៉ាងមានសារៈសំខាន់មួយ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ព្រមទាំងផ្សព្វផ្សាយសេចក្តីណែនាំ ផែនការសកម្មភាព និងប្រតិទិនការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។











