
សមាជិកថ្មីទាំង ៤៦៥ នាក់ នៅឃុំស្រែគរ របស់គណបក្សប្រជាជនកម្ពុជា ឆ្លុះបញ្ចាំងពីសន្ទុះ គាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ
ឯកឧត្តម ព្រំ វណ្ណៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកសេសាន បានសម្តែងចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ សមាជិកថ្មីទាំង ៤៦៥ នាក់ នៅលើទឹកដី ឃុំស្រែគរ ស្រុក សេសាន ខេត្តស្ទឹងត្រែង ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។











