
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខគ្រួសារសពរងគ្រោះដោយសាររន្ទះបាញ់ នៅស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ខេង ទិត្យសីហា និងលោក សន សារឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសៀមប៉ាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ ចុះជួយឧបត្ថម្ភសម្រាលទុក្ខលំបាកដល់គ្រួសារសព ដែលរងគ្រោះដោយសារគ្រោះធម្មជាតិរន្ទះបាញ់។








