
សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចុះអប់រំសុខភាព និងជំរុញការកាត់បន្ថយប្លាស្ទិកដល់ពលរដ្ឋស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង) ÷ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្ដម សាយ ព្រលឹង បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយពីអនាម័យ និងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋចំនួន ៣៣នាក់ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសដែលពលរដ្ឋនៅក្នុងតំបន់នោះទទួលបានអណ្តូងទឹកស្អាត ដែលជាអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុខុមាលភាព និងការរស់នៅស្អាតក្នុងសហគមន៍។








