
ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំង គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ប្រកាស ប្រធានកិត្តិយស និងប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង
ពិធីនោះប្រព្រឹត្តទៅ នៅស្នាក់ការគណបក្សខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេច ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានកិត្តិយសចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយឡែក ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។








