
ស្ទឹងត្រែង ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតអំណានល្បីវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ ឆ្នាំ២០២៦ លើកកម្ពស់សមត្ថភាពអំណានកុមារ
ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង បានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រកួតអំណានល្បីវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់៣ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី ឆ្នាំ២០២៦ ក្នុងគម្រោង “កុមារកម្ពុជារីករាយ”(HCC) ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអង្គការដៃគូពាក់ព័ន្ធជាច្រើន។










