
រដ្ឋបាលឃុំអូរម្រះ ជម្រុញការលើកកម្ពស់អភិបាលកិច្ចសេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជម្រុញល្បឿននៃការអភិវឌ្ឍន៍នៅមូលដ្ឋាន រដ្ឋបាលឃុំអូរម្រះ ស្រុកសៀមបូក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ និងលើកកម្ពស់ «អភិបាលកិច្ចសេវាសាធារណៈ» ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព សុចរិតភាព និងគណនេយ្យភាព។ នេះជាការគូសបញ្ជាក់របស់ លោកស្រី ហុិន សុវណ្ណារ៉ា មេឃុំអូរម្រះ ក្នុងការផ្តល់ព័ត៌មានអំពីវឌ្ឍនភាពការងារក្នុងមូលដ្ឋាន។











