ពូជដំណាំស្វាយចន្ទី ចំនួន ២២០០០ដើម និងជីកសិកម្ម ចំនួន ៥តោនកន្លះ ចែកជូនប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន គម្រោង ផ.ក.អ

ពូជដំណាំស្វាយចន្ទី ចំនួន ២២០០០ដើម និងជីកសិកម្ម ចំនួន ៥តោនកន្លះ ចែកជូនប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន គម្រោង ផ.ក.អ

ប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាគម្រោងនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ទទួលបានពូជដំណាំស្វាយចន្ទី និងជីកសិកម្ម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ពិធីចែកពូជដំណាំចន្ទីរ និងជីកសិកម្ម នាពេលនោះ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងប្រតិភូអមដំណើរ។

ព័ត៌មានពាក់ព័ន្ធ

អភិបាលខេត្តស្ទឹងត្រែង លែងកូនត្រី ជាង ១០០,០០០ក្បាល និងណែនាំឱ្យបន្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ត្រីមេពូជ និងសត្វងាយរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់
កសិកម្ម
អភិបាលខេត្តស្ទឹងត្រែង លែងកូនត្រី ជាង ១០០,០០០ក្បាល និងណែនាំឱ្យបន្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ត្រីមេពូជ និងសត្វងាយរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា នៅអាងទឹកវារីអគ្គិសនីសេសានក្រោម២ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដើម្បីលែងកូនត្រី និងត្រីមេពូជក្នុងគោលបំណងបង្កើនផលជលផលធម្មជាតិ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» លើផ្ទៃដីជាង ៩០ ហិកតា ក្នុងខេត្តស្ទឹងត្រែង
កសិកម្ម
ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» លើផ្ទៃដីជាង ៩០ ហិកតា ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយគណៈប្រតិភូក្រសួង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារនៃ «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ដែលមានទំហំផ្ទៃដីសរុបជាង ៩០ ហិកតា ស្ថិតក្នុងខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយសង្គមកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
គ្រោះធម្មជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយសង្គមកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានចុះ នាំយកកញ្ចប់ស្បៀងសង្គមកិច្ចដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ៣៥២កញ្ចប់ ទៅប្រគល់ជូនដល់ដៃអតីតយុទ្ធជន និវត្តជន ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សិក្ខាសាលាពិគ្រោះយោបល់ លើលទ្ធផលសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ

សិក្ខាសាលាពិគ្រោះយោបល់ លើលទ្ធផលសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន (Early Warning System - EWS) ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងមូលដ្ឋានគោលដៅនៃខេត្តស្ទឹងត្រែង» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរមាស ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ចុះពិនិត្យប្រភពទឹកអូរបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកលើប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
សកម្មភាពថ្នាក់ដឹកនាំ

អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ចុះពិនិត្យប្រភពទឹកអូរបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកលើប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋានរួមមាន មេឃុំ មេភូមិ ព្រមទាំងគណៈកម្មការគ្រប់គ្រងទឹកសហគមន៍ បានចុះពិនិត្យទីតាំងប្រភពទឹកអូរបន្ថែម ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
«កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង»
សកម្មភាពថ្នាក់ដឹកនាំ

«កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង»

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង (តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង) បានអញ្ជើញជាអធិបតីភាពដឹកនាំ «កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត»។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ពូជដំណាំស្វាយចន្ទី ចំនួន ២២០០០ដើម និងជីកសិកម្ម ចំនួន ៥តោនកន្លះ ចែកជូនប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន គម្រោង ផ.ក.អ - មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង