
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី បើកការប្រកួត កីឡាមហាជន ពានរង្វាន់អភិបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៦
កីឡាមហាជនពានរង្វាន់អភិបាលខេត្ត ផ្តួចផ្តើមឡើងដោយឯកឧត្តម សរ សុពុត្រា នូវកីឡាចំនួន៥ប្រភេទ រួមមាន កីឡាបាល់ទាត់ ប៉េតង់ បាល់ទះ វាយសី និងកីឡាអុកចត្រង្គ ចាប់ផ្តើមរៀបចំការប្រកួត សំរាប់រដូវកាលឆ្នាំ២០២៦។ ក្នុងពិធីបើក គឺមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រតិភូកីឡា គ្រូបង្វឹក គណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនី ជាច្រើនរូប។










