
ឯកឧត្តម សរ សុពុត្រា នាំយកកូនស្វាយចន្ទីពូជល្អ M23 ជាង ៥ពាន់ដើម និងជីកសិកម្ម ចែកជូនសហគមន៍កសិកម្មឃុំកាំងចាម ដើម្បីលើកកម្ពស់ជីវភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងបាននាំយកកូនពូជស្វាយចន្ទីល្អប្រណិត (ពូជ M23) ចំនួន ៥,០០០ដើម រួមជាមួយជីកសិកម្មគុណភាពខ្ពស់ចំនួន ១,៥តោន ចែកជូនដល់គ្រួសារប្រជាសហគមន៍កសិកម្មឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។









