
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
ស្ទឹងត្រែង ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ព្រំ វណ្ណៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុកទាំង៦ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។









