
ក្រុងស្ទឹងត្រែងទទួលបានអំពូលភ្លើងសាធារណៈ ២០ដើម បំពាក់នៅមុខសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពប្រជាពលរដ្ឋ
ក្រុងស្ទឹងត្រែង៖ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដើម្បីកែប្រែមុខមាត់ក្រុងឱ្យកាន់តែមានសោភ័ណភាព ស្របតាមការណែនាំផ្ទាល់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងស្ទឹងត្រែង បានចាត់ក្រុមការងារបច្ចេកទេសចុះរៀបចំ និងដំឡើងប្រព័ន្ធអំពូលអគ្គិសនីបំភ្លឺនៅទីសាធារណៈចំនួន ២០ ដើម ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ២២។











