
ក្រុមការងារគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចូលរួមវគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិសនៅខេត្តសៀមរាប
ខេត្តសៀមរាប÷ ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោងអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ប្រចាំខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី បានអញ្ជើញចូលរួម «វគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិស ស្តីពីការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់អនុវត្តគម្រោង កញ្ចប់ទី៣»។









