
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អញ្ញើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបចូលរួម និងប្រកបដោយបរិយាប័ន្ន» បិទវគ្គបណ្ដុះបណ្ដាលរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
នារសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបិទវគ្គ បណ្ដុះបណ្ដាលស្ដីពី«ការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបចូលរួម និងប្រកបដោយបរិយាប័ន្ន» និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមមកពីខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។










