
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ។













ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិ អង្ករសរុបចំនួន ៦ ៩០០ គីឡូក្រាម ដែលជាមហាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ត្រូវបាននាំយកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ២៣ ក្នុងខេត្តស្ទឹងត្រែង។


ស្ទឹងត្រែង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំមួយដើម្បីសម្របសម្រួល និងរៀបចំការបម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងស្រុកកំណើតជួបជុំគ្រួសារក្នុងរយៈពេល ០៥ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។


(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។


ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យទីតាំងផ្ទាល់នៅវត្តសុពុទ្ធាមហាវិហារ ដើម្បីរៀបចំកិច្ចការងារផ្សេងៗ ឱ្យបានរលូន និងមានរបៀបរៀបរយ សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ដែលនឹងចូលមកដល់នៅថ្ងៃស្អៃកនេះ។
