
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងវត្តសុពុទ្ធាមហាវិហារ ដើម្បីត្រៀមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១៣
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យទីតាំងផ្ទាល់នៅវត្តសុពុទ្ធាមហាវិហារ ដើម្បីរៀបចំកិច្ចការងារផ្សេងៗ ឱ្យបានរលូន និងមានរបៀបរៀបរយ សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ដែលនឹងចូលមកដល់នៅថ្ងៃស្អៃកនេះ។








