
ប្រជាពលរដ្ឋ និងអតីតយុទ្ធជន ជាង២០០ គ្រួសារ នៅស្រុកសេសាន ទទួលអំណោយសង្គ្រោះពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកអំណោយសង្គ្រោះ ជូនប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន និវត្តជន ជនចាស់ជរា ស្ត្រីមេម៉ាយ ជនមានពិការភាព កុមារកំព្រា និងជនរងគ្រោះដោយគ្រោះធម្មជាតិ ចំនួន ២១៩គ្រួសារ ដែលរស់នៅភូមិស្តៅ១ ឃុំស្តៅ ត្រង់ចំណុចអូរសេវ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។









