
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបឆមាសទី១ និងទិសដៅបន្ត ផ្សព្វផ្សាយ សេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រី ដើម្បីចូលរួមការបោះឆ្នោត
(កំពង់ចាម) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត ផ្សព្វផ្សាយ សេចក្តីសម្រេចផែនការសកម្មភាព របស់គណៈចលនាស្ត្រីនៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៧ ឆ្នាំ២០២៧ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមប្រជុំតាមរយៈកម្មវិធីZoom ពីសំណាក់លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមផងដែរ រួមទាំលោក លោកស្រី សមាជិក អនុប្រធាន និង ប្រធានសមាគមន៍នារីខេត្តកំពង់ចាមនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ស្ថិតនៅសាលាខេត្តកំពង់ចាម។











