
អភិបាលខេត្តស្ទឹងត្រែង ទទួលស្វាគមន៍ប្រជាពលរដ្ឋ និងកម្មករនិយោជិតជាង ១.២០០នាក់ ដែលវិលត្រឡប់មកស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមរថយន្តក្រុងឥតគិតថ្លៃ
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលធ្វើដំណើរវិលត្រឡប់ពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មកកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។









