
ទីលានកុមារលេងដ៏ស្រស់ស្អាតនៅសួនមាត់ទន្លេសេកុង បានលេចរូបរាងឡើង ក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានរៀបចំ និងស្ថាបនាទីលានកុមារលេង (Playground) ប្រកបដោយសោភ័ណភាព និងសុវត្ថិភាពនៅសួនច្បារមាត់ទន្លេសេកុង ដើម្បីទុកជាកាដូ និងជាលំហសាធារណៈសម្រាប់កុមារាកុមារីក្នុងខេត្តបានរត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ។










