
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដ៏ធំជាលើកដំបូង ដើម្បីជំរុញទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន
ស្ទឹងត្រែង៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដ៏ធំជាលើកដំបូង នៅថ្ងៃទី៨–៩ ខែសីហា ខាងមុខនេះ ដើម្បីលើកកម្ពស់សក្តានុពលអេកូទេសចរណ៍តំបន់ភូមិភាគឦសាន ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបំផុសការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្រោមប្រេនឌីងថ្មី «ស្ទឹងត្រែង៖ លើសពីទន្លេ លើសពីធម្មតា»។








