
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណបានទទួលអំណោយពីក្រុមហ៊ុនទឹកពិសាS.L HI-TECH ហាយ-ធិច និងទឹកសុទ្ធសារូ តាមរយៈសមាជិកស.ស.យ.ក.ក្រុងសិរីសោភ័ណ។
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក សំបាន់ ដាណែល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងអនុប្រធាន រួមជាមួយសមាជិក សមាជិកា បានទទួលអំណោយពីក្រុមហ៊ុនទឹកពិសាS.L HI-TECH ហាយ-ធិច និងទឹកសុទ្ធសារូ តាមរយៈសមាជិកស.ស.យ.ក.ក្រុងសិរីសោភ័ណ ដើម្បីចូលរួមចំណែកក្នុងការងារសង្គម មនុស្សធម៌ និងសម្រាប់សមាជិកសមាជិកាជួយសម្របសម្រួលផ្ញើកង់-ម៉ូតូការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ការប្រគល់នេះធ្វើនៅទីស្នាក់ការស.ស.យ.ក. ក្រុងសិរីសោភ័ណ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យការពាររសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦











