អបអរសាទរទិវាឆ្មបជាតិអន្តរជាតិឆ្នាំ 2026 ''ក្រោមប្រធានបទពិភពលោកត្រូវការឆ្មបបន្ថែម១លាននាក់"" ស្ត្រីមានផ្ទៃពោះនិងមានកូនតូចចំនួន 144 នាក់ស្ថិតនៅក្នុងមណ្ឌលភាសសឹកក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
លោកជំទាវជ័យណារីអ៊ំរាត្រីបានអានសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលមានខ្លឹមសារបញ្ជាក់ថា ឆ្មបគឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតានិងទារកព្រោះថាឆ្មបគឺជាអ្នកផ្ដល់នូវការថែទាំក្នុងពេលពពោះក្នុងការជួយសម្រាលដោយសុវត្ថិភាពនិងធានាដល់ការថែទាំជួយសង្គ្រោះអាយុជីវិតមនុស្សនិងផ្ដល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយនិងជួយឱ្យកុមារម្នាក់ៗចាប់ផ្ដើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរនិងការថែទាំយ៉ាងម៉ត់ចត់។សេចក្តីអំពាវនាវជាសកលដើម្បីស្វែងរកឆ្មបចំនួន 1 លាននាក់បន្ថែមទៀតសូមរំលឹកយើងទាំងអស់គ្នាថាការវិនិយោគលើឆ្មបគឺជាវិនិយោគលើស្ត្រីកុមារនិងគ្រួសារនិងអនាគតនៃសង្គមទាំងមូលចំណុចមួយនេះរឹតតែមានសារៈសំខាន់ពិសេសសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូលដែលបានការទទួលថែទាំមាតាហ្នឹងទារកដោយឆ្មបជំនាញនៅតែជាកត្តាដ៏សំខាន់បំផុតក្នុងសហគមន៍ជនបទនិងតាមតំបន់ដាច់ស្រយាល។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អានបន្ត