
ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះសង្ឃរាទី១៣ «ដូលហ្វីន» បន្តបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី នាំឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឆ្នេរសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។











