
នីតិវិធីនៃការលប់បន្ទុកហ៊ីប៉ូតែក និងហ៊ីប៉ូតែករួម
@ វេលាម៉ោងៈ ១០ ដល់ ១១ ថ្ងៃត្រង់ (ថ្ងៃ សុក្រ ទី ០៩ ខែ តុលា ឆ្នាំ ២០២៦) @ Call in: : ០១០ ៤៦ ២០០៦ / ០៨៨ ៨៤៦ ២០០៦

@ វេលាម៉ោងៈ ១០ ដល់ ១១ ថ្ងៃត្រង់ (ថ្ងៃ សុក្រ ទី ០៩ ខែ តុលា ឆ្នាំ ២០២៦) @ Call in: : ០១០ ៤៦ ២០០៦ / ០៨៨ ៨៤៦ ២០០៦













ស្ទឹងត្រែង៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលធ្វើដំណើរវិលត្រឡប់ពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មកកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិ អង្ករសរុបចំនួន ៦ ៩០០ គីឡូក្រាម ដែលជាមហាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ត្រូវបាននាំយកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ២៣ ក្នុងខេត្តស្ទឹងត្រែង។


ស្ទឹងត្រែង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំមួយដើម្បីសម្របសម្រួល និងរៀបចំការបម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងស្រុកកំណើតជួបជុំគ្រួសារក្នុងរយៈពេល ០៥ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។


(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
