
កិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន
ស្ទឹងត្រែង៖នារសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ស៊ុន ប៊ុនធឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំភុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ទង់មតិ ដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការគណបក្សឃុំកំភុន សម្រាប់ពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន។










