
ក្រុមការងារចុះជួយមូលដ្ឋានឃុំកោះស្នែង ចុះសួរសុខទុក្ខ និងរំលែកទុក្ខគ្រួសារសពអតីតជំទប់ទី១ឃុំ ព្រមទាំងសួរសុខទុក្ខប្រធានគណបក្សឃុំកោះស្នែង
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំកោះស្នែង រួមមាន លោកស្រី បួរ ខាំតង, លោកស្រី ធី ផល្លីដា, លោកស្រី សម្បត្តិ រចនា, លោកស្រី កែវ វណ្ណារ៉ា, លោកស្រី ប៉ាន បញ្ចរ៉ា អនុប្រធានក្រុមការងារ និងលោក ហ៊ត ពីន បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក លៀន ចាន់ អតីតជំទប់ទី១ឃុំកោះស្នែង និងជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំកោះស្នែង ដែលបានទទួលមរណភាព។









